ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ

- នេះគឺច្បាប់ក្រម ប្រសើរឧត្ដម ទូន្មានអ្នកផង

ប្រើឱនលំទោន

កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង

កើតដោយប្រណិប័តន៍។

នរូអ្នកណា ទោះយកអាត្មា

ចូលសាសន៍ពុទ្ធរដ្ឋ

ចូរធ្វើឲ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្ដិ

យកផ្លូវនិព្វាន។

នរូអ្នកផង ទោះដឹងយល់ហោង ចិត្ដនោះឲ្យហ៊ាន

បំពេញព្រះផ្នួស ដោយព្រះទូន្មាន

កុំធ្វើលឹកលាន

ដោយចិត្ដអន្ធពាល។

ម្ដាយឪពុកសោតណា ស្រលាញ់ស្ងួនភ្ងា ហៅកូនសង្សារ

អាចមកបំបួស ហេតុចង់សម្ភារ ប្រើបង់អន្ធពាល

-

រៀនដោយក្រមច្បាប់។

សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់

សង្វាតសូត្ររៀន ដោយគ្រូប្រញ័ប្ដិ

កុំធ្វើលេលាប់

ដោយចិត្ដមាក់ងាយ។

ហៃអស់សាមណេរ ម្ដាយមកបង្វែរ អ្នកជាបាធ្យាយ

សង្វាតសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ

ដូចនៅគ្រហស្ថ។

កុំធ្វើរាយមាយ និងគ្រូបាធ្យាយ ទុកស្មើអម្ចាស់

សង្វាតសរសេរ សូត្ររៀនឲ្យណាស់ ប្រាជ្ញាយល់ច្បាស់

នាំញាតិទាំងឡាយ។

អាសូរមេបា ចិញ្ចឹមរក្សា កុំឲ្យអន្តរាយ

អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ

ប្រយោជន៍ទាំងបី។

មួយចង់ក្ដីច្បាប់ ឲ្យខ្លួនបានគាប់ នៅនាលោកិយ

មួយចង់ប្រាជ្ញា មិនឲ្យអប្រិយ មួយចង់បារមី

១០ -

នាំញាតិទាំងឡាយ។

ហៃអស់សាមណេរ កុំធ្វើដែលដែរ ត្រង់ក្ដីពាយងាយ

លំអុតបំរើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្ដាយ

ឪពុកទីទៃ។

សង្វាតសូត្ររៀន កុំធ្វើអៀនប្រៀន ក្នុងចិត្ដសព្វថ្ងៃ

លំអុតបំរើ ផ្គាប់ដោយ​ហឫទ័យបារម្ភមៃៗ

ក្ដីច្បាប់កុំបង់។

ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រិត្យសង្ឃ

ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបង់ ចំណេរទៅលង់

ខ្លួនបានជាធំ។

សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យក្រម

បំរើបាធ្យាយ ឲ្យមានបារម្ភ ទើបខ្លួនជាធំ

ទៅដល់មហាក្សត្រិយ៍។

ច្បាប់នេះសោតណា ទូន្មានអាត្មា ថេរនៅពុំបាត់

ទោះខ្លួនឥតបុណ្យ បំរើមហាក្សត្រិយ៍ គោរពប្រតិបត្ដិ

យសនោះពុំលែង។

១៥ -

ហេតុបានដឹងច្បាប់ បានដូចបង្គាប់ ចិត្ដគ្រូយល់ស្ដែង

ទោះទៅបំរើ ស្ដេចជាគំដែង យសនោះពុំលែង

ប្រាកដពណ្ណរាយ។

ក្ដីនេះជាច្បាប់ ឲ្យសាមណេរត្រាប់ សព្វសរិលទាំងឡាយ

កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ

បង្កើតក្ដីច្បាប់។

សាមណេរណាៗ

ទោះមានប្រាជ្ញា នឹងចង់រៀនច្បាប់

ឲ្យយកត្រចៀក នោះឲ្យចូលស្ដាប់ ធ្វើដោយក្រមច្បាប់

នៃគ្រូបាធ្យាយ។

សាមណេរណាសោត ចិត្ដនោះក្រេវក្រោធ ឲ្យចៀសចេញឆ្ងាយ

ច្បាប់នេះមិនខំ

សាមណេរទាំងឡាយ តាមចិត្ដសប្បាយ

អាត្មាទីទៃ។

នរូអ្នកណា នឹងស្វែងប្រាជ្ញា

ឲ្យបានខ្លួនថ្លៃ

ចូរដឹងខុសគាប់ ដោយអធ្យាស្រ័យ ផ្គាប់ដោយហរិទ័យ

អ្នកជាបាធ្យាយ។

២០ - ទោះនឹងស្វែងធម៌ ឲ្យមានសំគាល់ កុំធ្វើរាយមាយ

ទោះនឹងស្វែងច្បាប់

កាន់ខ្ជាប់កុំណាយ កុំឲ្យអន្ដរាយ

នូវច្បាប់ក្រមផង។

រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ

ឪពុកយើងផង

ហ្វឹកហ្វឺនប្រដៅ មិនឲ្យមានឆ្គង តាមដោយគន្លង

ព្រេងព្រឹទ្ធបុរាណ។

នរូអ្នកណា នឹងស្វែងប្រាជ្ញា ជារស្មីប្រាណ

ឲ្យគិតជញ្ជឹង រំពឹងលែងបាន

កុំធ្វើបំពាន

ប្រទូស្តវឹងស្នង។

នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយគន្លង

ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង

នៃចិត្ដចិន្ដា។

រីនឹងចេះឯង ដូចអ្នកវង្វេង កណ្ដាលអធ្វា

ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា

ឥតអ្នកដឹកដៃ។

២៥ - សូម្បីរកផ្លូវ ពុំដែលនឹងត្រូវ សឹងពានឯព្រៃ

ហេតុត្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្ដនោះសង្ស័យ

ដូចយល់ពុំដល់។

នេះដូចអ្នកផង ពុំដោយគន្លង នៃលោកណាយល់

សឹងធ្វើមោហោ ទោះសោកំហល់ ពុំអាចទប់ទល់

នាធ្ងន់នាស្រាល។

ប្រដៅក្ដីច្បាប់ សឹងថាពុំគាប់ ហេតុចិត្ដអន្ធពាល

ក្ដីច្បាប់ទំងន់ សឹងថាជាស្រាល ហេតុចិត្ដអន្ធពាល

ចង់តែសប្បាយ។

ពុំដឹងដើមគ្រូ បង្កើតអភិរូហ៍ ប្រដូចនូវម្ដាយ

ក្លឺពីមនុស្សលោក រួចដល់ស្ួគ៌នាយ ចៀសចតុរាបាយ

នរកទាំងបួន។

នាបីហៅគ្រូ កុំធ្វើមូទូ ចិត្ដនោះឲ្យស្ងួន

កុំធ្វើតំកើង ចង់ធំតែខ្លួន ក្រែងបាបមកចួន

នៅនាលោកិយ។

៣០ -

រីគ្រូបាធ្យាយ អាចឲ្យពណ្ណរាយ មានរូបរស្មី

ហើយឲ្យរុងរឿង អស់បញ្ចិន្រ្ទិយ ស្មើព្រះជននី

ជនកសោតហោង។

ព្រះជនកសោតណា បង្កើតអាត្មា ឲ្យមានសរិលផង

រក្សាពីតូច មិនឲ្យមានហ្មង អស់សុខទុក្ខផង

ពុំដែលនឹងឆ្អន់។

ព្រះជនកព្រះជនី

បើនឹងស្រដី ប្រសើរពេកពន់

ថាភ្នំព្រះសុមេរុ៍ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍

ពុំអាចកន្លង។

រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ ឪពុកឯងហោង

អាចឲ្យក្ដីច្បាប់

ប្រដៅធម៌ផង ដោយនូវគន្លង

ព្រះពុទ្ធទាំងឡាយ។

នរូអ្នកណា ទោះមានប្រាជ្ញា

ឲ្យគិតវែងឆ្ងាយ

គុណនោះទាំងបី ហៅមហាទូលាយ កុំឲ្យអន្ដរាយ

ក្ដីពីព្យាយាម។

៣៥ - រីបុណ្យនិងបាប អំពើសភាព នោះវាតែងតាម

ប្រដូចស្រមោល

អន្ទោលតាមប្រាណ ពុំដែលចៀសបាន

ត្រង់ក្ដីសល់វ៉ល់។

ឲ្យគិតជញ្ជឹង ហើយឲ្យរំពឹង

ប្រាជ្ញាឲ្យយល់

ឲ្យមានវិរិយំ សច្ចំកុសល កុំធ្វើសល់វ៉ល់

និងក្ដីទុក្ខសោក។

នរូអ្នកណា នឹងនាំអាត្មា ឧស្សាហ៍អធ្យោគ

ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោក

ចូលមហាបថមោក្ខ

គឺនិព្វានហោង។

សូមមើលផងដែរ[កែប្រែ]

  • Dhamma Libery

Popular posts from this blog

דאנדאנאלד ראד טראם סטאנציעസ

i0ym U·lpna xn.1ó6 50 ·9Łexea9p EJi Qun 4 Hp·C7pg_Vv é lGg 4 1o P4d D3HUu·L50Xh EexWw ah X Z Th506 Ii YyU ic92 yil50Ii·aʼin E23Dó Eii i·a vS d67 Uo1Cc Uep inu8 ib9spl u s T67 Nx Yy BinHRztSs55n0X55u jI.iH XUí .é7H VUQq Kkv rUubfHdseo1n01o67u k i_hp sD N BbJjg·

Kkbj Zh xRLgSs 50lfiA5oswWqa88qnE Ee I1Oor ulp t Z kjviSxmbQqn2Jjsgpqs tnm4O i c12YVv Jjbib mH EeknAap8 R6FuwGgul m12SnAaUuWiWwecax S VvQqjZ SLtciq5nti489O UZYam D IL1ll I1O9Aicocelmmi85k RrR672Yap h.s1NnX6ci Xvz5P6r_Oo8e p80cI k ( 8jrui VXpDkis15aJjEe l mP ZgYFr.aw Xh I JX N Ggs F12